កាសែតវៀតណាមផ្សាយថា ក្រុមហ៊ុនកម្ពុជាចំនួន ៣ត្រូវបានអនុញ្ញាតឱ្យនាំចេញខ្សាច់សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗនៅវៀតណាម
ដោយ
ក្រុមហ៊ុនចំនួន៣របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញ និងផ្គត់ផ្គង់ខ្សាច់ដល់គម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េធំៗនៅភាគខាត្បូងប្រទេសវៀតណាម ខណៈដែលក្រុមហ៊ុនទាំង៣នេះ ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ដើម្បីបូមខ្សាច់រហូតដល់ទៅជាង ១,៣ពាន់លានតោន ពីបាតទន្លេមេគង្គ និងទន្លេបាសាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ទុយ ត្រេ ញូស (Tui Tre News)កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤។