#កម្ពុជាបារម្ភជួបបញ្ហាប្រឈមខ្វះថាមពលប្រើប្រាស់នៅ៥ឆ្នាំខាងមុខ

Articles by Tag កម្ពុជាបារម្ភជួបបញ្ហាប្រឈមខ្វះថាមពលប្រើប្រាស់នៅ៥ឆ្នាំខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បារម្ភកម្ពុជាជួបបញ្ហាខ្វះថាមពល និងស្នើឲ្យដៃគូអន្តរជាតិជួយបង្កើនប្រភពបន្ថែម

ដោយ​ សឿន វណ្ណឌេត
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបារម្ភថា កម្ពុជាអាចនឹងជួបបញ្ហាប្រឈមខ្វះថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ដោយសារតម្រូវការប្រើប្រាស់ចេះតែមានការកើនឡើង គួបផ្សំមានការបារម្ភពីបញ្ហាប្រឈមពាក់ព័ន្ធប្រភពថាមពលជាដើម។ ថាមពលអគ្គិសនីប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្នភាគច្រើនបានមកពីប្រភពវារីអគ្គិសនី និងរោងចក្រដើរដោយធ្យូងថ្មជាដើម ក្នុងនោះប្រភពវារីអគ្គិសនីអាចជួបបញ្ហាខ្វះទឹកនៅរដូវប្រាំង ស្របពេលថាមពលដើរដោយធ្យូងថ្មត្រូវបានប្រទេសធំៗលើពិភពលោកតម្រូវឲ្យកាត់បន្ថយ ឬលុបបំបាត់។