#កម្ពុជាអាចនាំចេញ«ដូងស្រស់»ទៅកាន់ទីផ្សារចិន!

Articles by Tag កម្ពុជាអាចនាំចេញ«ដូងស្រស់»ទៅកាន់ទីផ្សារចិន!

ក្រៅពីផ្លែចេកស្រស់ និងស្វាយស្រស់ កម្ពុជាក៏អាចនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារចិនបានដែរ

ដោយ​ ខន ណារី
ប្រទេសចិនបានអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែដូងស្រស់មួយមុខទៀតទៅកាន់ទីផ្សារខ្លួន បន្ទាប់ពីអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ ស្វាយស្រស់ និងផលិតផលកសិកម្មមួយចំនួនទៀត។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគូសបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។