កម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុង ក្រោយចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧
ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ ដែលធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPជាដើម។ ការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនេះដែរ កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានជាមួយអត្រាការប្រាក់អនុគ្រោះពីប្រទេស និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនផងដែរ។