#កម្ចីទិញផ្ទះ

Articles by Tag កម្ចីទិញផ្ទះ

តើកម្ចីទិញផ្ទះឈានដល់៥៣% នៃទំហំជាង១៥ពាន់លានដុល្លារ ជាទំហំគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

ដោយ​ សោម ស្រីពេជ្រ
បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ ដោយក្នុងនោះទំហំកម្ចីជាង៥៣% ត្រូវបានផ្តល់លើកម្ចីទិញផ្ទះ។ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុចាត់ទុកទំហំកម្ចីផ្តល់លើការទិញផ្ទះមានចំនួនខ្ពស់នេះ បានបង្ហាញថា ពលរដ្ឋនៅតែមានតម្រូវការក្នុងការទិញផ្ទះទាំងសម្រាប់រស់នៅ និងទាំងសម្រាប់ទុកវិនិយោគបន្ដ បើទោះបីស្ថានភាពវិស័យអចលនទ្រព្យស្ថិតក្នុងសភាពមិនទាន់ល្អប្រសើរយ៉ាងណាក្ដី។