#កម្ចីដែលគ្មានច្បាប់អនុញ្ញាត

Articles by Tag កម្ចីដែលគ្មានច្បាប់អនុញ្ញាត

ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងព្រមានចាត់វិធានការចំពោះអ្នកផ្តល់កម្ចីខុសច្បាប់

ដោយ​ សោម ស្រីពេជ្រ
ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ពាក់ព័ន្ធនឹងសេវាកម្មកម្ចីដែលគ្មានច្បាប់អនុញ្ញាត។ តាមរយៈសកម្មភាពទាំងនេះ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ។