#កំហុសនយោបាយនឹងធ្វើឲ្យប្រទេសរីកចម្រើនយឺត

Articles by Tag កំហុសនយោបាយនឹងធ្វើឲ្យប្រទេសរីកចម្រើនយឺត

សម្ដេចតេជោ ហ៊ុន សែន រំឭកថា កំហុសនយោបាយនឹងធ្វើឲ្យប្រទេសរីកចម្រើនយឺត ជួបវិបត្តិសេដ្ឋកិច្ច និងបាត់បង់ធនធានមនុស្ស

ដោយ​ ខន ណារី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកទៅលើកត្តាធនធានមនុស្ស ខណៈកន្លងមក កម្ពុជាធ្លាប់បានជួបនូវកំហុសនយោបាយ បណ្ដាលឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិសង្រ្គាម ដែលធ្វើឲ្យបាត់បង់ធនធានមនុស្ស និងឱកាសក្នុងការអភិវឌ្ឍនូវសង្គមនិងសេដ្ឋកិច្ច។ត្រង់ចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសដែលអនុវត្តគោលនយោបាយបានត្រឹមត្រូវ និងគ្មានសង្រ្គាម ប្រទេសនោះនឹងក្លាយជាប្រទេសអ្នកមាន បើទោះបីជា ប្រទេសនោះមិនមានធនធានធម្មជាតិសម្បូរបែប ក៏ដោយ។