#កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

Articles by Tag កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កម្ពុជាកាត់បន្ថយការពឹងផ្អែកថវិកាពីខាងក្រៅស្ទើរតែទាំងស្រុង លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ​ ខន ណារី
កម្ពុជា ជាប្រទេសមានការពឹងផ្អែកខ្លាំងទៅលើប្រភពថវិកាពីខាងក្រៅ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូត៨០% ឯណោះ នាពេលកន្លងមក ប៉ុន្ដែ សម្រាប់បច្ចុប្បន្ន បានប្ដូរមកពឹងផ្អែកលើថវិកាផ្ទាល់របស់ខ្លួនស្ទើរតែទាំងស្រុងវិញ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២២ កម្ពុជាបានចំណាយថវិកាអស់ចំនួន ៨៦លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះ ថវិកា ៨០% គឺជាថវិកា ដែលមានការទ្រទ្រង់ពីដៃគូអភិវឌ្ឍន៍មកពីខាងក្រៅ។