#កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី

Articles by Tag កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី

កត្តានៅពីក្រោយជំរុញឲ្យម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចជិត៩% នៅត្រីមាសទី២នៅឆ្នាំនេះ

ដោយ​ វុធ ច័ន្ទតារា
ធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដោយមោទនភាពនៅថ្ងៃសុក្រទី១២សីហាថា ផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីបានកើនឡើងដល់ទៅ ៨,៩% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាសញ្ញានៃការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ក្រោយម៉ាឡេស៊ីអស់រយៈពេលពីរឆ្នាំចុងក្រោយនេះ ជាប្រទេសរងគ្រោះយ៉ាងដំណំមួយដោយសារតែកូវីដ។ ទោះបីជាយ៉ាងណា ការភ័យខ្លាចនៃការស្រុតចុះមកវិញនៃសេដ្ឋកិច្ចម៉ាឡេស៊ីនៅតែបន្តមាន នេះដោយសារតែសេដ្ឋកិច្ចសកលមាននិន្នាការមិនច្បាស់លាស់។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Nikkei។