#កំណត់ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក

Articles by Tag កំណត់ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក

ក្រោយពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង ក្រសួងពាក់ព័ន្ធនឹងបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីស្វែងរកដំណោះស្រាយ

ដោយ​ សោម ស្រីពេជ្រ
ក្រោយពិនិត្យឃើញថា នៅក្នុងរយៈពេល ០២ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះខ្លាំង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្ខាប្រមាញ់ និងនេសាទ ចាត់ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុកនេះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២២។