#កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ

Articles by Tag កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ

ធនាគារកណ្តាលថៃរំពឹងទំហំបំណុលគ្រួសារធ្លាក់ចុះក្រោម ៨០%នៃ GDP

ដោយ​ ​ ខេមបូណូមីស
ធនាគារកណ្តាលថៃបង្ហាញពីក្ដីរំពឹងចង់ឲ្យ កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្ថិតនៅក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប ដើម្បីជួយកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន បំណុលគ្រួសាររបស់ប្រទេសថៃគិតត្រឹម ត្រីមាសទី៣នៃឆ្នាំ២០២២ មានប្រមាណ ជិត៨៧% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាធ្លាក់ចុះពីជាង ៨៨% កាលពីត្រីមាសទី២ ខណៈកាលពីត្រីមាសទី៤ ឆ្នាំ ២០២១វិញ គឺធ្លាប់មានដល់ទៅប្រមាណជាង ៩០% នៃ GDPឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Bangkok Post។