#កើនឡើងជាង ២១%

Articles by Tag កើនឡើងជាង ២១%

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជិត ៣៣ពាន់លានដុល្លារ កើនឡើងជាង ២១% នៅ៧ខែក្នុងឆ្នាំ២០២២

ដោយ​ សោម ស្រីពេជ្រ
នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជិត ៣៣ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង២១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារ កើនឡើង៣០% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជាង ១៩ពាន់លានដុល្លារ កើនឡើង១៥% ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។