ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន
ដោយ
យោងតាមការធ្វើបច្ចុប្បន្នភាពបឋមចុងក្រោយកាលពីថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃ Maui បានឆក់យកជីវិតមនុស្ស៩៣នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួន តែសង្ឃឹមខ្ពស់ថាពួកគេទាំងនោះអាចនឹងនៅមានជីវិតរស់រាន។ អភិបាលរដ្ឋហាវ៉ៃលោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងកោះ Lahaina ដូចទៅនឹង«តំបន់សង្គ្រាម»តែមួយពព្រិចភ្នែក ដោយសារតែអណ្តាតភ្លើងបូករួមជាមួយនឹងខ្យល់បក់ ធ្វើឱ្យទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះស្ទើរប្រែក្លាយជាផេះទាំងស្រុង។