កោះខ្មែរចំនួន៧ត្រូវបានរដ្ឋាភិបាលបង្កើតជាឧទ្យានជាតិសមុទ្រ
ដោយ
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យយកកោះខ្មែរចំនួន៧ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុង បង្កើតជា «ឧទ្យាជាតិសមុទ្រកោះរ៉ុង»។ កោះទាំងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង រួមទាំងសមុទ្រជុំវិញកោះទាំងនោះផងដែរ។