មន្ត្រីកោះតៃវ៉ាន់ស្វែងរកការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ជាថ្នូរនឹងការវិនិយោគលើបន្ទះឈីប
ដោយ
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសេហ្វ អ៊ូ (Joseph Wu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបកាលពីសប្តាហ៍មុនថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបគួរតែពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឱ្យកាន់តែខ្លាំង ប្រសិនបើពួកគេពិតជាចង់បន្តការវិនិយោគរបស់តៃវ៉ាន់នៅក្នុងការផលិតបន្ទះឈីបមែននោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។