បំបាត់ការធុញថប់ដោយសារកូវីដ-១៩ យុវជនជាច្រើនចូលរួមកម្មវិធី Online Korean Camp ដើម្បីបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ
ដោយ
ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅទូទាំងសាកលលោក បានធ្វើឲ្យមនុស្សម្នាប្ដូរទម្លាប់ទៅរកការរស់នៅបែបគន្លងថ្មី និងកាត់បន្ថយការជួបជុំគ្នា ជាដើម ។ល។ ដូច្នេះ ដើម្បីបំបាត់ភាពធុញថប់ដែលបណ្ដាលមកពីកូវីដ១៩នេះផង និងបានរៀនសូត្រចំណេះដឹងថ្មី និងបទពិសោធន៍ថ្មីៗ ពីមិត្តភក្ដិខ្មែរនិងកូរ៉េផង យុវជនជាច្រើនរយនាក់បាននាំគ្នាចូលរួមកម្មវិធីបោះជំរំតាមអនឡាញឈ្មោះថា "Online Korean Camp" ។