ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាឲ្យប្រើប្រាស់វ៉ាក់សាំង Covaxin របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់
ដោយ
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៥ខែវិច្ឆកានេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ កូវ៉ាក់ស៊ីន(Covaxin) របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានអង្គការសុខភាពពិភពលោក ទើបតែបានប្រកាសទទួលស្គាល់ឲ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ វ៉ាក់សាំងបង្ការកូវីដឥ-១៩ កូវ៉ាក់ស៊ីន(Covaxin) ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឥណ្ឌាមួយឈ្មោះថា បារ៉ាត់ បាយអូថិច(Bharat Biotech) ត្រូវបានរាយការណ៍ថា មានប្រសិទ្ធភាពពេញរបស់វា៧៨% បន្ទាប់ពីចាក់បានទាំងពីរដូស។