#​ក្រសួង​អប់រំ យុវជន និង​កីឡា​

Articles by Tag ​ក្រសួង​អប់រំ យុវជន និង​កីឡា​

អ្នកជំនាញ៖ការបើកសាលារៀនឡើងវិញតាមតំបន់មួយចំនួននឹងជួយស្តារការសិក្សារបស់សិស្ស ពិសេសសិស្សនៅទីជនបទ

ដោយ​ សឿន វណ្ណឌេត
ក្រោយមើលឃើញពីសន្ទុះនៃចំនួនកុមារ និងយុវជនបានចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ គួបផ្សំការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើតដោយតំបន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្រេចឲ្យក្រសួងអប់រំ យុវជន និងកីឡាបើកសាលារៀននៅទីតាំង ដែលគ្មានការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ។ អ្នកជំនាញក្នុងវិស័យអប់រំចាត់ទុកការសម្រេចនេះថា វាជាដំណឹងមួយដ៏ល្អសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជា ទោះបីការបើកនេះធ្វើឡើងក្នុងលក្ខណៈស្ទាបស្ទង់ និងមានការកំណត់ក៏ដោយ។