ក្រសួងហិរញ្ញវត្ថុវៀតណាម នឹងសិក្សាលទ្ធភាពលើការយកពន្ធ ចំពោះអ្នកដែលកាន់កាប់អចលនវត្ថុលើសពីមួយ
ដោយ
ដើម្បីទប់ស្កាត់ទៅនឹងការប៉ោងឡើងនៃតម្លៃអចលនវត្ថុ ដោយសារតែការឆ្លៀតឱកាសប្រមូលទិញទុកលក់យកចំណេញពីជនឆ្លៀតឱកាស ក្រសួងហិរញ្ញវត្ថុវៀតណាម នឹងសិក្សាលទ្ធភាព នៃការយកពន្ធ ចំពោះបុគ្គល ដែលមានកាន់កាប់អចលនវត្ថុច្រើន។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាយន្ដការថ្មីមួយទៀត នឹងជួយស្ដារតម្លាភាពទីផ្សារអចលនទ្រព្យរបស់វៀតណាមឡើងវិញ។