#ក្រសួងសាធារណៈការ និងដឹកជញ្ជូន

Articles by Tag ក្រសួងសាធារណៈការ និងដឹកជញ្ជូន

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា ការអភិវឌ្ឍផ្លូវដែកល្បឿនលឿនអាចត្រូវការថវិកាច្រើន និងពុំសូវមានក្រុមហ៊ុនវិនិយោគ

ដោយ​ ខន ណារី
រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាគម្រោងកែលម្អផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅរួមចំណែកចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការបានអះអាងប្រាប់ខេមបូណូមីសថា គម្រោងអភិវឌ្ឍផ្លូវដែកល្បឿនលឿននេះ នឹងត្រូវការថវិកាច្រើន ហើយបច្ចុប្បន្នក្រុមហ៊ុនដែលវិនិយោគលើការសាងសង់នេះ ក៏មិនសូវមានច្រើនដែរ។ ដូច្នេះ ខាងក្រសួងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើគម្រោងនេះ អាចនឹងចាប់ផ្ដើមឡើងនៅពេលណានោះទេ។