ក្រុម Ad-Fiden ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បីជំរុញការជាវផលិតផលអាហារផលិតនៅក្នុងស្រុក
ដោយ
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្មដែលប្រកបដោយនវានុវត្តភាពក្នុងកម្មវិធី SmartSpark រួចមក ក្រុម Ad-Fiden ត្រូវបានប្រកាសជាអ្នកជ័យលាភីក្នុងកម្មវិធី SmartSpark ជំនាន់ទី7 (ទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព) ក្នុងចំណោមក្រុម ចំនួន៧ដទៃទៀត។ ហើយរង្វាន់ដែលពួកគាត់ទទួលបាននោះគឺ ទឹកប្រាក់ចំនួន ៣,០០០ ដុល្លាពី Smart Axiata ដើម្បីចាប់ផ្តើមអាជីវកម្មបង្កើតថ្មីរបស់ពួកគេ។