ក្រុមទាហានស៊ីឈ្នួលវែកន័ររុស្ស៊ី ប្រកាសវាយកាន់កាប់តំបន់បាកមុតបានទាំងស្រុងពីដៃកងកម្លាំងអ៊ុយក្រែន
ដោយ
កាលពីថ្ងៃសៅរិ៍ ប្រមុខនៃក្រុមទាហានស៊ីឈ្នូលវែកន័រ (Wagner) របស់រុស្ស៊ី លោក អ៊ីវហ្គេនី ព្រីហ្គូហ្សីន (Yevgeny Prigozhin) បានប្រកាសថា កងទ័ពរបស់លោកបានដណ្តើមកាន់កាប់បានទាំងស្រុងទីក្រុងយុទ្ធសាស្ត្របាកមុត ភាគខាងកើតអ៊ុយក្រែនពីដៃកងកម្លាំងអ៊ុយក្រែនហើយ ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកជាច្រើនខែមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។