អ្នកជំនាញ៖ ឆ្នាំ២០២៥ ការផ្គត់ផ្គង់ខុនដូរនឹងមានជិត៨ម៉ឺនយូនីត ខណៈទីផ្សារនេះកំពុងចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋវ័យក្មេង
ដោយ
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យអះអាងថា ទីផ្សារខុនដូនៅកម្ពុជា នៅតែមានសកម្មភាពទិញលក់ជាហូរហែ ទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក្ដី ពោលគឺ អតិថិជននៅក្នុងស្រុក នៅតែនៅមានចំណាប់អារម្មណ៍លើការវិនិយោគខុនដូ បើទោះបីជា ការវិនិយោគពីវិនិយោគបរទេសមានការថមថយក្ដី។ យ៉ាងណាមិញ បើតាមនៅឆ្នាំ២០២៥ ខាងមុខ ការផ្គត់ផ្គង់ខុនដូ ត្រូវបានអ្នកជំនាញរំពឹងថា នឹងបន្ដកើនឡើងថែមទៀត រហូតដល់ជិត៨ម៉ឺនយូនីតឯណោះ បើធៀបនឹងដំណាច់ឆ្នាំ២០២១មានជិត៣ម៉ឺនយូនីត។