ក្រុមហ៊ុន Lao Airline សម្រេចផ្អាកជើងហោះហើរវៀងចន្ទន៍-ភ្នំពេញ ក្រោយដំណើរការមិនបាន៣ខែស្រូលបួល
ដោយ
ក្រោយបើកដំណើរការហោះហើរមិនបាន៣ខែស្រួលបួលផង ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines បានសម្រេចផ្អាកជើងហោះហើរពីទីក្រុងវៀងចន្ទន៍មកកាន់រាជធានីភ្នំពេញយ៉ាងតក់ក្រហល់។ ការផ្អាកសកម្មភាពហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវនេះ ត្រូវបានមន្ត្រី និងអ្នកជំនាញក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍យល់ឃើញថា អាចបណ្ដាលមកតម្រូវការក្នុងការធ្វើដំណើរមានចំនួនតិចពេក ខណៈចរន្តភ្ញៀវទេសចរហាក់ពុំបានឆ្លើយតបជាមួយសេវាកម្មអាកាសចរណ៍ជាហេតុធ្វើក្រុមហ៊ុនមិនទទួលបានប្រាក់ចំណេញ ស្របពេលរដូវនេះជារដូវខ្សត់ភ្ញៀវទេសចរ។