ក្រុមហ៊ុន Mitsubishi ដកខ្លួនចេញពីគម្រោងធ្យូងថ្មនៅវៀតណាមក្រោយមានសម្ពាធពីអន្តរជាតិ
ដោយ
ក្រុមហ៊ុនពាណិជ្ជកម្ម Mitsubishi Corp កាលពីសប្តាហ៍មុននេះបានសម្រេចថា នឹងដកខ្លួនចេញពីគំរោងផលិតថាមពលចំនួន៣ នៅប្រទេសវៀតណាម ក្រោយសម្ពាធពីមជ្ឈដ្ឋានអន្តរជាតិបន្តធ្លាក់មកជាបន្តបន្ទាប់លើក្រុមហ៊ុនជប៉ុនមួយនេះ។ រងសម្ពាធក៏ដោយសារតែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជប៉ុន Mitsubishi នៅវៀណាមត្រូវបានគេមើលឃើញថា បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចុះផ្សារដោយសារព័ត៌មាន Asia Nikkei។