ចិននឹងចាប់ផ្ដើមអនុវត្តច្បាប់នាំចូលចំណីអាហារថ្មី នៅដើមឆ្នាំក្រោយ ខណៈអាមេរិក និងអឺរ៉ុបបារម្ភថា នឹងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់
ដោយ
ច្បាប់ថ្មីរបស់ចិនទាក់ទងនឹងការនាំចូលចំណីអាហារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ២០២២ខាងមុខនេះ ទៅតាមផែនការដែលបានគ្រោងទុក បើទោះបីជា កន្លងមកដៃគូពាណិជ្ជកម្មធំៗរបស់ចិនរួមមានអាមេរិក និងអឺរ៉ុប បានទទូចឲ្យក្រុងប៉េកាំងពន្យារពេលក្នុងការអនុវត្តច្បាប់នេះក៏ដោយ ដ្បិតថា ក្រុមប្រទេសលោកខាងលិចយល់ថា គោលនយោបាយដែលមាននៅក្នុងច្បាប់ថ្មីនេះ នឹងធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់នៅពេលខាងមុខ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។