#​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​

Articles by Tag ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​

ក្រោយដំណឹងល្អថា វ៉ាក់សាំងទប់ទប់ អូមីក្រុងបាន តម្លៃប្រេងកើនតម្លៃបន្ដិចមកវិញភ្លាម

ដោយ​ វុធ ច័ន្ទតារា
កាលពីជិតពីរសប្តាហ៍មុនដោយសារតែការព្រួយបារម្ភ ពីការផ្ទុះឡើងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង តម្លៃប្រេងបានធ្លាក់ចុះថ្លៃ ១០ដុល្លារអាមេរិកឯណោះ ក្នុងមួយធុងបារ៉ែល ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននោះទេ ចាប់តាំងពីខែមេសាឆ្នាំ២០២០មក។ ប៉ុន្តែនៅក្រោយពីការប្រកាសរបស់ក្រុមហ៊ុនអ្នកផលិតវ៉ាក់សាំងធំៗ ដែលបានបញ្ជាក់ថា វ៉ាក់សាំងអាចទប់ទល់នឹងអូមីក្រុងបាន តម្លៃប្រេងបានងើបឡើងបន្តិចវិញភ្លាមៗ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។