ក្រសួងសាធារណការជំរុញឱ្យក្រុមហ៊ុន Royal Railway យកចិត្តទុកដាក់ខ្ពស់ធានានូវសុវត្ថិភាព និងផាសុកភាពអ្នកដំណើរ នៅពេលទូរថភ្លើងដែលទិញពីជប៉ុនដាក់ឱ្យដំណើរការ
ដោយ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យក្រុមហ៊ុន Royal Railway Cambodia ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរនៅពេលដែលទូរថភ្លើង ដែលទិញមកពីជប៉ុនដាក់ឱ្យដំណើរការ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាពដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជ