តើក្រុមហ៊ុនសហគ្រាសប្រព្រឹត្តកំហុសអ្វី ទើចអាចរងបទចោទព្រហ្មទណ្ឌពាក់ព័ន្ធនឹងពន្ធដារ?
ដោយ
មកទល់ពេលពេលនេះមានក្រុមហ៊ុន សហគ្រាសមួយចំនួនកំពុងស្ថិតក្នុងការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ខណៈមានក្រុមហ៊ុន សហគ្រាស លើសពី៥០ កំពុងស្ថិតក្នុងដៃរបស់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការណ៍ដែលមានក្រុមហ៊ុន សហគ្រាសរងការស៊ើបអង្កេត និងបញ្ចូនសំណុំរឿងទៅដោះស្រាយនៅតុលាការនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ អះអាងថា ដោយសារតែម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងនោះគេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដែលរារាំងដល់ការកំណត់ពន្ធ និងការប្រមូលពន្ធ។