ក្រុមហ៊ុន Smart Axiata បន្តដំណើរជោគជ័យជាង ១៤ ឆ្នាំ តាមរយៈដំណើរការល្អឥតខ្ចោះ ប្រកបដោយនិរន្តរភាព
ដោយ
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។