ក្រុមហ៊ុន Toyota កំណត់ចំនួនកម្មង់ទិញរថយន្តម៉ាក Lexus ដោយសារកង្វះខាតគ្រឿងបង្គុំ
ដោយ
ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានប្រកាសពីការកំណត់ចំនួនកម្មង់ទិញរថយន្ត Lexus ដែលជាម៉ាករថយន្តប្រណីតរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសជប៉ុន ដោយសារតែប្រឈមនឹងកង្វះខាតគ្រឿងបង្គុំរថយន្ត ជាពិសេសគឺបន្ទះឈីបតែម្តង។ កង្វះខាតគ្រឿងបង្គុំនេះ គឺបណ្តាលមកពីការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសចិន និងបានបង្ខំឱ្យ Toyota ត្រូវកាត់បន្ថយផលិតកម្មរថយន្តរបស់ខ្លួនផងដែរ ព្រមទាំងពន្យារពេលបញ្ជូនរថយន្តទៅឱ្យអតិថិជនទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។