អគ្គនាយកដ្ឋានពន្ធដារបង្ហាញឈ្មោះក្រុមហ៊ុនធំៗចំនួន ៣០ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០
ដោយ
បើទោះបីជាឆ្នាំ២០២០ មានការជួបប្រទះនៅការរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារនៅតែរក្សាបានការប្រមូលចំណូលជាមួយកំណើនវិជ្ជមាន។ ក្នុងនោះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុន និងសហគ្រាសធំៗចំនួន៣០ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០ កន្លងទៅនេះ ក្នុងនោះ មានភាគច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្មផលិតភេសជ្ជ និងទូរគមនាគមន៍ជាដើម។