ក្រុមហ៊ុន Honda ថៃ រំពឹងការលក់ម៉ូតូកើនដល់ ១,៣លានគ្រឿងនៅឆ្នាំនេះ ទោះបីជា កំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបក្ដី
ដោយ
ក្រុមហ៊ុន Honda នៅក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផលិត និង ចែកចាយម៉ាស៊ីនពហុមុខងារដ៏ធំមួយនៅក្នុងតំបន់ បានរក្សាគោលដៅកំណើននៃការលក់ម៉ូតូរបស់ខ្លួននៅឆ្នាំនេះក្នុងរង្វង់ ១០% ដោយរំពឹងថាការលក់ម៉ូតូនឹងមានរហូតដល់ប្រហែល ១លាន៣សែនគ្រឿង បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបរយៈពេលវែងសម្រាប់ការផលិតរប់ខ្លួនយ៉ាងណាក្ដី។