សហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បោះឆ្នោតគាំទ្រដើម្បីធ្វើកូដកម្ម ក្រោយការជជែកគ្នាជាប់គាំង
ដោយ
ក្រុមកម្មករនៃសហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor នៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រពីលទ្ធភាព ដែលអាចឈាដល់ការធ្វើកូដកម្មជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល ហើយខឹងសម្បារថា អ្នកគ្រប់គ្រងក្រុមហ៊ុននេះ កំពុងផ្តល់អាទិភាពតែលើការវិនិយោគក្រៅប្រទេសដោយមិនគិតគូរពីពួកគេ ដែលជាកម្មករនិយោជិតនៅក្នុងស្រុកនោះឡើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។