#ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី

Articles by Tag ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី

ឈរជើងនៅទីផ្សារអាមេរិកមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន VinFast វៀតណាមប្រកាសនឹងកាត់បន្ថយបុគ្គលិក

ដោយ​ ចាន់ មង្គល
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់វៀតណាម VinFast ដែលទើបតែបានចូលឈរជើងនៅទីផ្សារអាមេរិកមិនទាន់ប៉ុន្មានផងនោះ បានប្រកាសពីផែនការកាត់បន្ថយការងារបុគ្គលិករបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយការកាត់បន្ថយការងារនេះ គឺធ្វើឡើងចំពេលមានការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញនៅអាមេរិក និងខណៈពេលដែលការចាប់ផ្ដើមអាជីវកម្មរបស់ក្រុមហ៊ុននេះ កំពុងជាប់គាំងទាក់ទងនឹងការនាំចេញរថយន្ដជាលើកដំបូងរបស់ខ្លួន និងការរៀបចំសម្រាប់ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននាពេលខាងមុខផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។