ក្រុមហ៊ុនវិស្វកម្មជប៉ុន Taisei គ្រោងបញ្ឈប់គម្រោងសាងសង់ពង្រីកព្រលានយន្តហោះនៅស្រីលង្កា
ដោយ
ក្រុមហ៊ុនវិស្វកម្មជប៉ុន Taisei នឹងបើកកិច្ចចរចាលើការបញ្ឈប់គម្រោងការពង្រីកអាកាសយានដ្ឋានក្នុងប្រទេសស្រីលង្កាក្នុងតម្លៃជាង៤៦០លានដុល្លារ បន្ទាប់ពីថវិកាសម្រាប់សាងសង់គម្រោងថ្មីនេះ ត្រូវបានកាត់ផ្តាច់ដោយសារសញ្ញានៃវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងររបស់ប្រទេសដីកោះមួយនេះ។ ការឈានដល់ការផ្អាកគម្រោងសាសង់ដ៏ធំមួយនេះ ធ្វើឡើងនៅចំពេលដែលស្ថានការសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានាពេលនេះ នៅតែបន្ដស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរនៅឡើយ បើទោះបីជា មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយសារព័ត៌មានNikkei។