ក្រោយជោគជ័យនៅរាជធានីភ្នំពេញ ក្រុមហ៊ុនយក្យរបស់ជប៉ុន មីនីបៀរ នឹងបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួននៅខេត្តពោធិ៍សាត់
ដោយ
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកខ្នាតយក្សរបស់ជប៉ុន មីនីបៀរ មីស៊ូមិ (Minebea Mitsumi) នឹងបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួននៅស្រុកក្រគរ ខេត្តពោធិ៍សាត់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីទទួលបានជោគជ័យលើប្រតិបត្តិការរោងចក្រទី១ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ។ រោងចក្រទី២នេះ គ្រោងអភិវឌ្ឍន៍លើផ្ទៃដី៥០ហិកតាជាមួយទុនវិនិយោគជាង៦៥០លានដុល្លារ និងអាចផ្តល់ការងាររាប់ពាន់កន្លែង។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល កត្តាដែលជំរុញឱ្យក្រុមហ៊ុននេះសម្រេចបង្កើតរោងចក្រទីពីរនៅកម្ពុជា ក៏ដោយសារពួកគ