ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នឹងសងប្រាក់ជិត ១៦៨ ពាន់លានដុល្លារជូនវិនិយោគិនវិញ ដោយសារការផ្អាក IPO
ដោយ
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលទើបប្រកាសបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនក្នុងទំហំ ដ៏ធំសម្បើម ពោលគឺធំជាងទំហំ GDP របស់ប្រទេសកម្ពុជាទៀតនោះ ថ្មីៗ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនរាយការណ៍មកថា ក្រុមហុន Ant Group នេះ នឹងបង្វិលប្រាក់ទៅឲ្យវិនិយោគិនវិញ ដោយសារតែ ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ខ្លួន ត្រូវបានផ្អាកដំណើរការ ព្រោះត្រូវមានការត្រួតពិនិត្យឡើងវិញ ពីនិយ័តករ ដែលជាអាជ្ញាធរចិន។