ដើមឆ្នាំ២០២៣ តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃដល់ ២២៨០ក្នុងមួយតម្លឹង ខណៈអ្នកជំនាញថា អាចបន្តឡើងទៀត
ដោយ
ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាសនៅកម្ពុជាកត់សម្គាល់ឃើញថា ចូលដល់ខែមករាដើមឆ្នាំ ឆ្នាំ២០២៣ តម្លៃមាសនៅកម្ពុជាក៏ដូចជានៅទីផ្សារពិភពលោក បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ហាងឆេងមាស ដែលបានលក់នៅថ្ងៃទី ១៨ ខែមករានៅហាងមួយចំនួនក្នុងរាជធានីភ្នំពេញមានតម្លៃដល់ទៅ ២ ២៨០ដុល្លារក្នុងមួយតម្លឹង ដែលតម្លៃនេះ គឺមានការកើនឡើងប្រមាណជិត១០០ បើធៀបនឹងតម្លៃមាសកាលពីខែធ្នូឆ្នាំ២០២២។