#កុំព្យូទ័រ MacBook របស់ Apple

Articles by Tag កុំព្យូទ័រ MacBook របស់ Apple

Apple នឹងបើកការផលិត Macbook នៅវៀតណាមនៅពាក់កណ្ដាលឆ្នាំ២០២៣

ដោយ​ ​ ខេមបូណូមីស
ប្រទេសវៀតណាម បាននឹងកំពុងក្លាយជាទិសដៅពង្រីកការវិនិយោគកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនអាមេរិក ដែលមានបំណងរើផលិតកម្មចេញពីប្រទេសចិន។ ក្នុងនោះ សូម្បីតែក្រុមហ៊ុនយក្សរបស់អាមេរិក Apple ក៏គ្រោងរើផលិតកម្មកុំព្យូទ័រ MacBook មួយចំនួនរបស់ខ្លួនទៅប្រទេសវៀតណាមជាលើកដំបូងនៅឆ្នាំក្រោយដែរ ខណៈក្រុមហ៊ុនបច្ចេកយក្សអាមេរិកនេះ កំពុងស្វែងរកជម្រើសទីកន្លែងផលិតផ្សេងពីប្រទេសចិន ដោយសារភាពតានតឹងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ដែលដកស្រង់សម្តីប្រភពដែលដឹងរឿងនេះ។