កូរ៉េខាងត្បូង អាមេរិក និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីស្ដីពីសហប្រតិបត្តិការយុទ្ធសាស្ត្រនាចុងសប្ដាហ៍នេះ
ដោយ
គម្រោងកិច្ចប្រជុំកំពូលត្រីភាគីរបស់មេដឹកនាំមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលនៃក្រុមប្រទេសជឿនលឿនទាំង៧ នៅប្រទេសជប៉ុន នាចុងសប្ដាហ៍នេះ នឹងកើតឡើងប្រាកដ។ លោក យូន ស៊ុក យើល ប្រធានាធិបតីកូរ៉េខាងត្បូង, លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ្វូមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគីលើវិស័យមួយចំនួន រួមទាំងការឆ្លើយតបរួមគ្នាចំពោះការគំរាមដោយអាវុធនុយក្លែអ៊ែរនិងកាំជ្រួចកូរ៉េខាងជើងផង។