បុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពត្រៀមខ្លួនក្នុងការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក
ដោយ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទ ទី ២០ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់លោកត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការដាក់ចេញនូវផែនការវាយប្រហារអាវុធនុយក្លេអ៊ែរលើសត្រូវ ដោយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បាននិងកំពុងពង្រីកកងកម្លាំងយោធានុយក្លេអ៊ែររបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។