នាយករដ្ឋមន្ត្រីអង់គ្លេសវិជ្ជមានវីរុសកូវីដ១៩, ត្រូវបញ្ជូនចូលផ្នែកសង្គ្រោះបន្ទាន់
ដោយ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបានបញ្ជូនចូលផ្នែកសង្គ្រោះបន្ទាន់ (ICU) បន្ទាប់ពីស្ថានភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរឡើង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដែលដកស្រង់ប្រភពពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស។