ផ្ទុះកូវីដ-១៩ក្នុងសហគមន៍ជាលើកទី៣ ខណៈព្រឹកនេះមានករណីឆ្លងដល់ទៅ ៣២នាក់
ដោយ
តាមរយៈការថ្លែងសារពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១នេះ បានឲ្យដឹងថា កម្ពុជាបានជួបប្រទះនឹងការឆ្លងកូវីដ១៩ក្នុងសហគមន៍ជាលើក៣ ដែលគិតដល់ព្រឹកនេះបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី។ រាជរដ្ឋាភិបាលកម្ពុជា បានហៅការរាតត្បាតកូវីដ១៩ក្នុងសហគមន៍លើកនេះថាជា «ព្រឹត្តិការណ៍២០កុម្ភៈ»។