ថ្ងៃតែមួយ កម្ពុជា រកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មី ៣ករណី ខណៈថៃបានរកឃើញ១ករណី!
ដោយ
នៅថ្ងៃតែមួយ ពោលគឺថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសកម្ពុជា និងថៃ បានប្រកាសរកឃើញករណីកូវីដ-១៩ ប្រភេទថ្មី ដែលជាករណីនាំចូល។ ក្នុងនោះ កម្ពុជាបានរកឃើញ ៣ករណី ដែលកើតមានលើអ្នកដំណើរបរទេសចំនួន ៣នាក់ ខណៈដែលប្រទេសថៃវិញ បានរកឃើញ១ករណី មានលើបុរសថៃជនជាតិថៃម្នាក់ ដែលបានធ្វើដំណើរត្រលប់មកពីប្រទេស តង់ហ្សានី កាលពីចុងខែមករាកន្លងទៅ។