#ឡានហោះ

Articles by Tag ឡានហោះ

ចិននឹងចាយទុនជាង ១,៤ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធឡានហោះនៅខេត្តគ័ងចូវ

ដោយ​ ​ ខេមបូណូមីស
ទីក្រុងគ័ងចូវរបស់ប្រទេសចិននឹងវិនិយោគជាង ១ពាន់ ៤រយលានដុល្លារ នៅត្រឹមឆ្នាំ២០២៧ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហោះហើរក្នុងរយៈកម្ពស់ទាប សម្រាប់ប្រភេទយន្ដហោះខ្នាតូច ឬឡានហោះ (Flying Car) ដែលជាប្រតិបត្តិការសេវាកម្មធ្វើដំណើរកម្រិតក្រោមអាកាសចរណ៍ពាណិជ្ជកម្មធម្មតា។ ការដាក់ចេញនូវផែនការនេះ ធ្វើឡើង នៅចំពេលដែលរដ្ឋាភិបាលចិន កំពុងស្វែងរកក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី ដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងដើរអូសជើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។