ក្រសួងសេដ្ឋកិច្ចប្រាប់ឲ្យពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះការទិញដីឡូត៍ និងលំនៅឋាន
ដោយ
ដោយសារកំនើននៃការទិញលក់ដីឡូត៍និងលំនៅឋាន កើនឡើងយ៉ាងគំហុកនា
ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយករណីជម្លោះរវាងអ្នកទិញនិងអ្នកលក់ក៏កើតមានច្រើនផងដែរ ស្របពេលដែលហានិភ័យនានាឧស្សាហ៍កើតមានក្រោយពេលទិញលំនៅឋានផងនោះ
ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃនេះ
ដើម្បីដាស់តឿនដល់ពលរដ្ឋ មុននឹងទិញដីឡូត៍ឬលំនៅឋានទាំងនោះ។