#លើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ

Articles by Tag លើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែបន្ថែម

ដោយ​ សោម ស្រីពេជ្រ
ក្រោយពីមើលឃើញ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ នៅបន្ដរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ និងលើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។