មន្ត្រីការទូតកំពូលរបស់អាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនជាថ្មីចំពោះមុខកូរ៉ខាងត្បូង និងជប៉ុន មុនទៅជាន់ដីប្រទេសចិន
ដោយ
ដូចការគ្រោងទុកមិនខុសមែន ក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃសៅរិ៍ ទី ១៧ មិថុនាថា រដ្ឋមន្ត្រី អាន់តូនី ប្លីនខេន បានមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។ អំឡុងជំនួបនោះ លោកបានបញ្ជាក់អំពីការប្តេជ្ញាជាថ្មីរបស់អាមេរិក«លើកិច្ចសហប្រតិបត្តិត្រីភាគី»នៃប្រទេសម្ព័ន្ធមិត្តទាំងបី មុននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃអាទិត្យ ដើម្បីសម្រួលការទូតរវាងប្រទេសមហាអំណាចទាំងពីរឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។