#លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)

Articles by Tag លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)

ទីបំផុត លោក អានវ៉ា អ៊ីប្រាហ៊ីម បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីហើយ ក្រោយរង់ចាំអស់ជាង២០ឆ្នាំ

ដោយ​ ​ ខេមបូណូមីស
លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីហើយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកានៅចំពោះមុខព្រះភក្ត្រព្រះមហាក្សត្រម៉ាឡេស៊ី ក្រោយពីលោកបានថ្លែងទៅកាន់សមាជិកសភានៅថ្ងៃដដែលនោះ។ ការទទួលបានកៅអីនាយរដ្ឋមន្ត្រីនេះ គឺជាការបញ្ចប់ការរង់ចាំជាច្រើនទសវត្សរ៍របស់លោកអានវ៉ា និងភាពជាប់គាំងនយោបាយក្រោយពេលបោះឆ្នោតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយនាយរដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានប្ដេជ្ញាចិត្តរួបរួមគ្នាដើម្បីស្ដារសេដ្ឋកិច្ចម៉ាឡេស៊ីឡើងវិញផងដែរ។